
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានចាប់ផ្តើមបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
ក្នុងឆ្នាំ២០០៤។ ឯកឧត្តមបណ្ឌិត បានចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៏គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុ
សាធារណៈ (FMIS), កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP), ការរៀបចំយុទ្ធសាស្រ្តជាតិ និងយុទ្ធសាស្ត្រ
តាមវិស័យ, យុទ្ធសាស្ត្រកៀរគរចំណូល, ការគ្រប់គ្រង និងវិភាគម៉ាក្រូសេដ្ឋកិច្ច, ក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្ដារ និងជំរុញ
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣, យុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ និងយុទ្ធសាស្ត្រអភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។ល។ បច្ចុប្បន្ន ឯកឧត្តមបណ្ឌិត មានតួនាទីជា
រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, អគ្គលេខាធិការនៃគណៈកម្មាធិការ
គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ឯកឧត្តមបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច ពីប្រទេសអូស្ត្រាលី។

Leave a Reply