
«ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅ ការដាក់ឱ្យអនុវត្តរបបនិកម្មភាព» PDF
លោក ឃុន ចាន់ណារិទ្ ធ ជាអគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅកម្ពុជា ដោយមានបទពិសោធន៍ជាង ១៤ ឆ្នាំ ក្នុងតួនាទីថ្នាក់ដឹកនាំក្នុងការរៀបចំគោលនយោបាយ ការស្រាវជ្រាវ និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងគម្រោងវិនិយោគ។ ឯកឧត្តម បានចូល រួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យការងារនិងសេវាការងារសាធារណៈ ការគ្របដណ្តប់សុខភាពជាសាកល កម្មវិធីផ្ទេរសាច់ប្រាក់ និងយុទ្ធសាស្ត្រ វិស័យសន្តិសុខសង្គមនៅកម្ពុជា។ ឯកឧត្តម ឃុន ចាន់ណារិទ្ធ មានសញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រង និងកម្មសិទ្ធបញ្ញាពីសាកលវិទ្យាល័យ លីយ៉ុង២(បារាំង) និងមហាវិទ្យាល័យពាណិជ្ជសាស្ត្រ ណ័រថាំប្រៀ Northumbria Business School (ចក្រភពអង់គ្លេស)។ កាលជាអតីតសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ឯកឧត្តមបានចូលរួមក្នុងការស្រាវជ្រាវអំពី ពាណិជ្ជកម្មអន្តរជាតិ វិស័យការងារនិងសេវាការងារសាធារណៈ និងវិស័យសន្តិសុខសង្គម ដោយផ្តោតលើការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រប្រកបដោយចីរភាពក្នុងវិស័យសន្តិសុខសង្គម។




















Leave a Reply