Category: 2024-Opening
-
ចំណាប់អារម្មណ៍ លោក Oktavianto Pasaribu នាយករងនៃក្រុមគាំទ្របច្ចេកទេស សម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ (ILO)

ចំណាប់អារម្មណ៍ (PDF) លោក OKTAVIANTO PASARIBU គឺជានាយករងនៃក្រុមគាំទ្របច្ចេកទេស សម្រាប់ការងារសមរម្យ នៃអង្គការ ILO សម្រាប់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ព្រមទាំងជានាយករងការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ លោកមានជំនាញ និងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ នៅអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។ លើសពីនេះលោកក៏ ធ្លាប់ជាផ្នែកមួយ នៃក្រុមការងារគ្រប់គ្រងជាន់ខ្ពស់របស់ ILO ប្រចាំតំបន់សម្រាប់ រដ្ឋអារ៉ាប់ ដោយមើលការខុសត្រូវលើ គម្រោង ១១ប្រទេស។ លោកមានជំនាញ រៀបចំ អនុវត្ត និងវាយតម្លៃគម្រោងដោយផ្តោតលើស្តង់ដាការងារអន្តរជាតិ ការឆ្លើយតបនឹងវិបត្តិ, ការធ្វើចំណាក ស្រុក, ការជួញដូរមនុស្ស, ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារជាដើម។ លោកមានបទពិសោធន៍ ជាក់ស្ដែងក្នុងការងារ យុវជន ស្ត្រី និងកម្មវិធី ជួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងមានការយល់ដឹងស៊ីជម លើឧបករណ៍គ្រប់គ្រងរបស់ ILO។ Opening…
-
ចំណាប់អារម្មណ៍ លោកស្រី LISSAR CHAKER តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

ចំណាប់អារម្មណ៍ដោយ (PDF) លោកស្រី LISSAR CHAKER គឺជាអ្នកតំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា។ ពីមុន លោកស្រីបានកាន់តំណែងជាអ្នក អ្នកតំណាងប្រចាំប្រទេសកម្មវិធី គ្រប់គ្រងផ្សេងៗនៃអង្គការ UNDP នៅតាមបណ្ដាប្រទេសនានាទាំងក្នុង និង អភិវឌ្ឍន៍សហប្រជាជាតិ ក្រោយវិបត្តិនានា ព្រមទាំងឆ្លងកាត់បរិបទនៃការអភិវឌ្ឍន៍ជាច្រើនដូចជានៅប្រទេស (UNDP) នៅកម្ពុជា ទុយនីស៊ី (២០១៩-២០២១), ហុងឌូរ៉ាស (២០១៦-២០១៩), ស៊ីរី(២០១៣-២០១៥), មជ្ឈមណ្ឌលប្រចាំតំបន់ នៅទីក្រុងគែរ(២០១២-២០១៣) និងទីម័រខាងកើត(២០០៧-២០១២)។ លោកស្រីបានចូល បម្រើការងារឱ្យអង្គការ UNDP នៅចុងឆ្នាំ២០០៥ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់អ្នកជំនាញ វ័យក្មេង ឬ LEAD របស់អង្គការ UNDP ហើយបានចាប់ផ្តើម អាជីពរបស់លោកស្រីជាមួយអង្គការ UNDP ជាអ្នក ឯកទេសកម្មវិធីដែលត្រូវបានបញ្ជូនទៅកម្មវិធីអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងដោយ UNDP នៅ ទីក្រុង BONN ប្រទេសអាល្លឺម៉ង់ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧។ មុនពេលលោកស្រីបម្រើការងារឱ្យ UNDP លោកសី ក៏បានធ្វើការនៅក្នុងវិស័យបរិស្ថាន…
-
សុន្ទរកថាឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤

ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤, សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា សូមគោរព …………………………………………………………………………………………….! ជាបឋម ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»។ នេះជាប្រធានបទដ៏មានសារៈសំខាន់ និងរៀបចំត្រូវពេលវេលា ដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឆ្លងកាត់ការវាយតម្លៃ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ខ្ញុំសូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងកម្មករនិយោជិត តំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សមាគម សាស្ត្រាចារ្យ អ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមានក្នុងព្រឹកនេះ សរុបប្រមាណ ២៥០នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP)…
