Tag: history
-
ចំណាប់អារម្មណ៍ លោក Oktavianto Pasaribu នាយករងនៃក្រុមគាំទ្របច្ចេកទេស សម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ (ILO)

ចំណាប់អារម្មណ៍ (PDF) លោក OKTAVIANTO PASARIBU គឺជានាយករងនៃក្រុមគាំទ្របច្ចេកទេស សម្រាប់ការងារសមរម្យ នៃអង្គការ ILO សម្រាប់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ព្រមទាំងជានាយករងការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ លោកមានជំនាញ និងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ នៅអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។ លើសពីនេះលោកក៏ ធ្លាប់ជាផ្នែកមួយ នៃក្រុមការងារគ្រប់គ្រងជាន់ខ្ពស់របស់ ILO ប្រចាំតំបន់សម្រាប់ រដ្ឋអារ៉ាប់ ដោយមើលការខុសត្រូវលើ គម្រោង ១១ប្រទេស។ លោកមានជំនាញ រៀបចំ អនុវត្ត និងវាយតម្លៃគម្រោងដោយផ្តោតលើស្តង់ដាការងារអន្តរជាតិ ការឆ្លើយតបនឹងវិបត្តិ, ការធ្វើចំណាក ស្រុក, ការជួញដូរមនុស្ស, ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារជាដើម។ លោកមានបទពិសោធន៍ ជាក់ស្ដែងក្នុងការងារ យុវជន ស្ត្រី និងកម្មវិធី ជួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងមានការយល់ដឹងស៊ីជម លើឧបករណ៍គ្រប់គ្រងរបស់ ILO។ Opening…
