លោកបណ្ឌិត ហ៊ុន សីហគន្ធី សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន

លោកបណ្ឌិត ហ៊ុន សីហាកុនធី គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ដោយទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលផ្តោតលើសេដ្ឋកិច្ចវិស័យអប់រំ និងពលកម្ម លោកបណ្ឌិតមានបទពិសោធន៍ការងារលើគម្រោងនានាដែលទទួលបានហិរញ្ញប្បទានពីអង្គការអន្តរជាតិ និងស្ថាប័នរដ្ឋាភិបាលនានា ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដូចជាមូលនិធិអាស៊ី (The Asia Foundation), USAID, Sida, SDC, ធនាគារពិភពលោក (World Bank), UNDP, IOM, ILO និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ជាដើម។ ជាមួយនឹងជំនាញក្នុងការវិភាគស្ថិតិ និងវិទ្យាសាស្ត្រទិន្នន័យ លោកបណ្ឌិតបាននិពន្ធ និងសហនិពន្ធអត្ថបទវិទ្យាសាស្ត្រជាច្រើនដែលឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញក្នុងវិស័យ (peer-reviewed) ព្រមទាំងឯកសារការងារ និងរបាយការណ៍បច្ចេកទេសផ្សេងៗទៀត។