អំពីសន្និសីទ

អំពីសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ
វេទិកាឈានមុខគេមួយសម្រាប់ការពិភាក្សាផ្អែកលើភស្តុតាងអំពីផលិតភាពការងារ ជំនាញ និងអនាគតនៃការងារ ដោយប្រមូលផ្តុំអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម។
បរិបទ
បញ្ហាប្រឈមថ្មីៗលើទីផ្សារការងារ
ហេតុអ្វីត្រូវរៀបចំសន្និសីទសេដ្ឋកិច្ចការងារប្រចាំឆ្នាំ?
កម្ពុជាកំពុងជំរុញបរិវកម្មមរចនាសម្ព័ន្ធ ត្រៀមចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ពង្រឹងមូលធនមនុស្ស លើកកម្ពស់ MSMEs និងពង្រឹងជំហរក្នុងច្រវាត់ផលិតកម្មក្នុងតំបន់ និងសកល។
ការផ្លាស់ប្តូរទាំងនោះ ទាមទារគោលនយោបាយទីផ្សារការងារ ប្រព័ន្ឋជំនាញ និងការគាំពារសង្គម ដែលបត់បែន បរិយាបន្ត និងផ្អែកលើភស្តុតាង។

ការផ្លាស់ប្ដូរបច្ចេកវិទ្យា

ការប្រែប្រួលប្រជាសាស្ត

ហានិភ័យពីការប្រែប្រួលអាកាសធាតុ

ការវិលត្រឡប់របស់ជនទេសន្តរប្រវេសន៏ខ្មែរ សេដ្ឋកិច្ចក្រៅប្រព័ន្ឋ

ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ

ការវិវត្តនៃទម្រង់ការងារ
តួនាទីរបស់សន្និសីទ
វេទិកាគោលនយោបាយ
គាំទ្រគោលនយោបាយអាទិភាពជាតិ និងពង្រឹងកិច្ចសម្របសម្រួលរវាងស្ថាប័នលើវិស័យការងារ ការអប់រំនិងបណ្តុះបណ្តាល
ទេសន្តរប្រវេសន៍ ការគាំពារសង្គម ឧស្សាហកម្ម និងការសេដ្ឋកិច្ច។
១. វេទិកាសន្ឋទាគោលទយោបាយថ្នាក់ជាតិ
ប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ និងដៃគូពាក់ព័ន្ធ ដើម្បីសន្ទនាគោលនយោបាយកម្រិតខ្ពស់។
២. វេទិកាវិភាគទីផ្សារការងារផ្អែកលើភស្តុតាង
បទបង្ហាញស្រាវជ្រាវ និងការវិភាគស៊ីជម្រៅ ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត។
៣. វេទិកាអនុវត្តជាក់ស្ដែង
កំណត់អនុសាសន៍គោលនយោបាយ និងនវានុវត្តន៍ស្ថាប័ន ឆ្ពោះទៅទីផ្សារការងារដែលធន់ មានផលិតភាព និងបរិយាបន្ត។
អ្នកចូលរួម
- អ្នករៀបចំគោលនយោបាយ
- តំណាងនិយោជក និងកម្មករនិយោជិត
- អ្នកសិក្សាស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា
- ដៃគូអភិវឌ្ឍន៍
- អ្នកជំនាញក្នុងតំបន់
ទម្រង់កម្មវិធី
- ការសន្ទនាគោលនយោបាយកម្រិតខ្ពស់
- កិច្ចពិភាក្សាដេញដោលតាមប្រធានបទ
- បទបង្ហាញអត្ថបទស្រាវជ្រាវដែលបានជ្រើសរើស
- តុមូលស្តីពីការភ្ជាប់ភស្តុតាងទៅនឹងគោលនយោបាយ
- ការបង្ហាញនវានុវត្តន៍ទីផ្សារការ
