
លោក សុខ ឡោ ជានាយកគ្រប់គ្រងក្រុមហ៊ុនច្បាប់ Sok Xing & Hwang និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់ CAMFEBA ជាមួយនឹងបទពិសោធន៍ផ្នែកច្បាប់ រយៈពេល ២០ឆ្នាំ។ លោកមានជំនាញលើការវិនិយោគបរទេស ប្រតិបត្តិការអាជីវកម្ម (mergers and acquisitions) កិច្ចការបទប្បញ្ញត្តិ និងការអនុវត្តច្បាប់នៅកម្ពុជា។ ក្នុងនាមជាតំណាងរបស់ CAMFEBA លោកជា អ្នកជំនាញលើ
ច្បាប់ការងារ និងគោលនយោបាយ។ លោកធ្លាប់បានផ្តល់យោបល់ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលអំពីស្តង់ដាការងារ និងគ្រប់គ្រងគម្រោង អន្តរជាតិដែលមានតម្លៃរាប់លានដុល្លារជាមួយអង្គការអន្តរជាតិផ្សេងៗដូចជា EU និង USAID ក្នុងនាមជានាយកប្រតិបត្តិនៃមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លើសពីនេះ លោកក៏បានបង្រៀនជំនាញច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

Leave a Reply