លោកបណ្ឌិត Rashesh Man Shresthaអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសេដ្ឋកិច្ចអភិវឌ្ឍន៍អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (IDE-JETRO)

លោក Rashesh Shrestha គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ – អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (IDE-JETRO) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ លោកគឺជាអ្នកសេដ្ឋកិច្ចជំនាញផ្នែកកម្លាំងពលកម្ម ដែលធ្វើការស្រាវជ្រាវលើការអភិវឌ្ឍមូលធនមនុស្សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បទពិសោធន៍ការងារកន្លងមករបស់លោក រួមមានការកាន់តំណែងជាអ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងការបង្រៀននៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University)។ លោកបានទទួលសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្ត (Applied Economics) ពីសាកលវិទ្យាល័យ Wisconsin-Madison។