វគ្គទី2៖ ផែនទីបង្ហាញផ្លូវស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

វគ្គទី២នេះ មានគោលបំណងពិភាក្សាពីយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងជំនាញការងារ

ដោយបង្ហាញពីបញ្ហា និងឱកាសសម្រាប់ការកសាងកម្លាំងពលកម្មដែលមានសមត្ថភាពដែលអាចប្រកួតប្រជែងនូវតម្រូវការ

របស់សេដ្ឋកិច្ចសកម្ម និងជាពិសេសសម្រាប់ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ វគ្គនេះ នឹងអញ្ជើញភាគីពាក់ព័ន្ធឱ្យធ្វើការពិភាក្សាអំពី​ការកែប្រែគោលនយោបាយ ការចូលរួមជាមួយឧស្សាហកម្ម និងវិធីសាស្ត្រអប់រំ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មដោយចីរភាព។

ការអភិវឌ្ឍកម្លាំងពលកម្ម ដែលអាចឆ្លើយតបនឹងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចពិភពលោក ធានាឱ្យកម្ពុជាអភិវឌ្ឍប្រកបដោយ ចីរភាពរួមមាន៖

  • លើកកម្ពស់ការចែករំលែកអំពីគម្លាតជំនាញក្នុងវិស័យសំខាន់ៗ
  • កំណត់គោលនយោបាយ និងភាពជាដៃគូដែលចាំបាច់សម្រាប់ការអភិវឌ្ឍជំនាញដ៏មានប្រសិទ្ធភាព
  • ពិនិត្យមើលតួនាទីរបស់ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើនសមត្ថភាពកម្លាំងពលកម្ម

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading