ឯកឧត្តមបណ្ឌិត ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមបណ្ឌិត ខឹម បូរិន ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលបន្ទុកលើកិច្ចការងារគ្រប់គ្រង និងវិភាគទិន្នន័យ រៀបចំផ្ទាំងរបាយការណ៍ វិភាគនិន្នាការសេដ្ឋកិច្ច និងទីផ្សារការងារ និងចូលរួមចំណែកក្នុងការកសាង គោលនយោបាយដោយឈរលើទឡ្ហីករណ៍។ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ ផលិត ទាញសេចក្ដីសន្និដ្ឋានពី ទិន្នន័យដើម្បីសម្រួចយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារ របបសន្តិសុខសង្គម និងប្រព័ន្ធអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ខឹម បូរិន ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រកសិកម្ម ពី សាកលវិទ្យាល័យឃ្យូស៊ូ ប្រទេសជប៉ុន ដែលការសិក្សានេះបានផ្ដល់ជូនមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពវិភាគប្រកបដោយភាពច្បាស់លាស់។ ចំណេះជំនាញនេះបានបន្តគាំទ្រលោកក្នុងការសិក្សាស្រាវជ្រាវ វិភាគនិន្នាការសេដ្ឋកិច្ច ទីផ្សារការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងបរិបទកម្លាំងពលកម្ម និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading