«ជំនាញសម្រាប់កម្លាំងពលកម្ម៖ បទពិសោធន៍របស់វិទ្យាស្ថានបច្ចេកទេស និងអប់រំ (ITE) ក្នុងការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយឧស្សាហកម្មដើម្បីបង្កើនការផ្គូផ្គងជំនាញនិងការងារ» ដោយលោក Chong Leong Fatt

ទាញយកបទបង្ហាញ (PDF)

លោក Chong Leong Fatt គឺជា​នាយករង នៃវិទ្យាស្ថានបច្ចេកទេស និងអប់រំ (ITE) នៃប្រទេសសិង្ហបុរី។ លោក CHONG Leong Fatt គឺជាថ្នាក់ដឹកនាំ និងជាទីប្រឹក្សា ដែលមានបទពិសោធន៍លើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ លោក Chong បានបម្រើការនៅវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) របស់ប្រទេស សិង្ហបុរី ចាប់តាំងពីឆ្នាំ១៩៨៥។ ក្នុងអំឡុងពេលនៃការបម្រើការងារនេះ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើន រួមមាន៖ ប្រធានផ្នែកហិរញ្ញវត្ថុ/ប្រធានផ្នែកព័ត៌មានវិទ្យា (CFO/CIO) និងជានាយកផ្នែកហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា។ លោក ក៏ធ្លាប់បានបម្រើការជាអនុប្រធាននៃមហាវិទ្យាល័យ ITE College Central និងជានាយកផ្នែកសេវាកម្មនិស្សិត និង សិក្សាធិការ ដោយលោកបានរៀបចំគំនិតផ្ដួចផ្ដើមសម្រាប់ការងារសិក្សាធិការ និងមុខងារពាក់ព័ន្ធនឹងនិស្សិត។ លោក បាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច (MBA) ពីសាកល វិទ្យាល័យជាតិសិង្ហបុរី។ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ លោកបានផ្តល់សេវាកម្មប្រឹក្សាយោបល់យ៉ាងសកម្មនៅទូទាំង ពិភពលោក ដោយមានឯកទេសក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ TVET ការអភិវឌ្ឍស្ថាប័ន ក្របខ័ណ្ឌហិរញ្ញវត្ថុ ភាពជាដៃគូជាមួយឧស្សាហកម្ម និងសេវាកម្មនិស្សិត។