សុន្ទរកថាបើករបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គឺជាអ្នកនយោបាយនិងជាសេដ្ឋវិទូខ្មែរ បច្ចុប្បន្នកំពុងបម្រើការ ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣។ មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបម្រើការនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឋានៈជារដ្ឋលេខាធិការ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏ជាសមាជិកសភាប្រចាំមណ្ឌលខេត្តកណ្តាលផងដែរ ដោយត្រូវបានបោះឆ្នោត ជ្រើសតាំងលើកដំបូងនៅក្នុងឆ្នាំ២០១៨។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Moscow State University ដោយទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសង្គម និងនយោបាយ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អាចនិយាយភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងស្ទាត់ជំនាញ។

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading