លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម

លោក ចឿង ធានី គឺជាប្រធានផ្នែកគាំទ្រប្រតិបត្តិការ (Director of Operational Support – DOS) នៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) នៃព្រះរាជាណាចក្រកម្ពុជា។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយសង្គម ពីសាលា KDI School of Public Policy and Management។ លោកបានចូលបម្រើការងារនៅក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) ក្នុងឆ្នាំ ២០២០ ដោយចូលរួមគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធ និងការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គម។ នៅក្នុងតួនាទីបច្ចុប្បន្ន លោកទទួលបន្ទុកគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គម លើផ្នែកហិរញ្ញប្បទាន ការទំនាក់ទំនង និងការគ្រប់គ្រងយន្តការដោះស្រាយពាក្យបណ្តឹង។ មុនពេលចូលបម្រើការងារនៅ NSPC លោកធ្លាប់ជាមន្ត្រីសេដ្ឋវិទូថ្នាក់វ័យក្មេង (Young Economist) នៅអគ្គនាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកទទួលបន្ទុកលើការងារព្យាករណ៍ និងតាមដានចំណូល និងចំណាយ។