លោកស្រី Sonya Elmer Dettelbacher អនុប្រធាននៃការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលប្រចាំកម្ពុជា

Sonya Elmer Dettelbacher គឺជាលេខាទីមួយ អនុប្រធាន និងជាប្រធានកម្មវិធីស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅការិយាល័យសហប្រតិបត្តិការស្វីស និងទីភ្នាក់ងារកុងស៊ុលប្រចាំកម្ពុជា។ លោកស្រី Sonya Elmer Dettelbacher បានចូលកាន់តំណែងជាអនុប្រធានផ្នែកសហប្រតិបត្តិការ នៅការិយាល័យសហប្រតិបត្តិការស្វីស និងទីភ្នាក់ងារកុងស៊ុលប្រចាំកម្ពុជា ក្នុងខែសីហា ឆ្នាំ ២០២៦។ មុនពេលមកកាន់តំណែងនេះ លោកស្រីធ្លាប់កាន់តួនាទីផ្សេងៗនៅក្នុងក្រសួងការបរទេសសហព័ន្ធស្វីស (FDFA) ទាំងនៅទីក្រុង Bern និងនៅបរទេស ដែលរួមមានការងារពាក់ព័ន្ធនឹងគោលនយោបាយសន្តិភាពនៅអ៊ុយក្រែន បញ្ហាអភិវឌ្ឍន៍ និងមនុស្សធម៌នៅអាស៊ីកណ្តាល កូរ៉េខាងជើង និងតង់ហ្សានី ព្រមទាំងកំណែទម្រង់វិមជ្ឈការនៅប្រទេសឥណ្ឌា។ មុនពេលចូលបម្រើការងារនៅ FDFA លោកស្រីធ្លាប់ធ្វើការក្នុងវិស័យអប់រំផ្នែកបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅប្រទេសស្វីស អូទ្រីស និងកៀហ្ស៊ីស៊ីស្ថាន។ លោកស្រីទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងសញ្ញាបត្រកម្រិតក្រោយឧត្តមសិក្សាផ្នែកអភិវឌ្ឍន៍ទីក្រុង ពីសាកលវិទ្យាល័យ Lausanne ប្រទេសស្វីស។ លោកស្រី Elmer Dettelbacher បានរៀបការហើយ និងមានកូនចំនួន ៣ នាក់។