
លោកបណ្ឌិត អេន សុវណ្ណ នាយកផ្នែកបរិវត្តកម្មឌីជីថលរដ្ឋាភិបាល បានចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងឆ្នាំ ២០២២ ដោយនាំមកនូវបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងវិស័យបច្ចេកវិទ្យា និងវិស័យសិក្សាធិការអន្តរជាតិ តាមរយៈការបម្រើការងារ និងការសិក្សានៅក្នុងប្រទេសជប៉ុន បារាំង ចក្រភពអង់គ្លេស និងកាណាដា។ លោកមានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរលើជំនាញដំណើរការភាសាធម្មជាតិ (Natural Language Processing – NLP) និងសញ្ញាបត្របណ្ឌិតលើជំនាញចក្ខុវិស័យកុំព្យូទ័រ (Computer Vision) ព្រមទាំងទទួលបានគុណវុឌ្ឍិជាសាស្ត្រាចារ្យរង (Assistant Professor) ពីប្រទេសបារាំងក្នុងឆ្នាំ ២០១៨។ មុនពេលចូលរួមជាមួយក្រសួង លោកធ្លាប់ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Nuance Communications (ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Microsoft) ហើយបច្ចុប្បន្ន លោកកំពុងចូលរួមចំណែកក្នុងការតាក់តែងគោលនយោបាយ និងគំនិតផ្តួចផ្តើមផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គម្រោងថ្មីៗរបស់លោក រួមមានការកសាងឃ្លាំងទិន្នន័យអត្ថបទភាសាខ្មែរដែលមានទំហំ ១៥ ពាន់លានតូកែន (tokens) និងការដឹកនាំការអភិវឌ្ឍគំរូភាសាខ្នាតធំ (Large Language Model – LLM) សម្រាប់ភាសាខ្មែរ។
