
លោកស្រី LISSAR CHAKER គឺជាអ្នកតំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា។ ពីមុន លោកស្រីបានកាន់តំណែងជាអ្នក អ្នកតំណាងប្រចាំប្រទេសកម្មវិធី គ្រប់គ្រងផ្សេងៗនៃអង្គការ UNDP នៅតាមបណ្ដាប្រទេសនានាទាំងក្នុង និង អភិវឌ្ឍន៍សហប្រជាជាតិ ក្រោយវិបត្តិនានា ព្រមទាំងឆ្លងកាត់បរិបទនៃការអភិវឌ្ឍន៍ជាច្រើនដូចជានៅប្រទេស (UNDP) នៅកម្ពុជា ទុយនីស៊ី (២០១៩-២០២១), ហុងឌូរ៉ាស (២០១៦-២០១៩), ស៊ីរី(២០១៣-២០១៥), មជ្ឈមណ្ឌលប្រចាំតំបន់ នៅទីក្រុងគែរ(២០១២-២០១៣) និងទីម័រខាងកើត(២០០៧-២០១២)។ លោកស្រីបានចូល បម្រើការងារឱ្យអង្គការ UNDP នៅចុងឆ្នាំ២០០៥ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់អ្នកជំនាញ វ័យក្មេង ឬ LEAD របស់អង្គការ UNDP ហើយបានចាប់ផ្តើម អាជីពរបស់លោកស្រីជាមួយអង្គការ UNDP ជាអ្នក ឯកទេសកម្មវិធីដែលត្រូវបានបញ្ជូនទៅកម្មវិធីអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងដោយ UNDP នៅ ទីក្រុង BONN ប្រទេសអាល្លឺម៉ង់ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧។ មុនពេលលោកស្រីបម្រើការងារឱ្យ UNDP លោកសី ក៏បានធ្វើការនៅក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយវិស័យឯកជន និងអង្គការអន្តរជាតិមួយចំនួន នៅក្នុងប្រទេសស្វីស មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ លោកស្រី ALISSAR ទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរគឺ ផ្នែកវិស្វកម្ម និងការគ្រប់គ្រងបរិស្ថានពីសាកលវិទ្យាល័យ ÉCOLE POLYTECHNIQUE FÉDÉRALE DE LAUSANNE (EPFL) ប្រទេសស្វីស និងសាកលវិទ្យាល័យ MANCHESTER នៃចក្រភពអង់គ្លេស។ លើសពីនេះ លោកស្រីចេះភាសា អារ៉ាប់ អង់គ្លេស បារាំង អេស្ប៉ាញ អាឡឺម៉ង់ អ៊ីតាលី និងព័រទុយហ្គាល់ផងដែរ។
