ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស

«ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស» (PDF)

លោកបណ្ឌិត Iván ជាសេដ្ឋវិទូជាន់ខ្ពស់នៃ អង្គការ UNDP ប្រចាំនៅកម្ពុជាតាំងពីខែសីហា ឆ្នាំ២០២០ ដោយលោកបណ្ឌិតដឹកនាំ និងត្រួតពិនិត្យ ការងារលើ ពហុវិមាត្រនៃភាពក្រីក្រ និងភាពងាយរងគ្រោះ កិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពទីទាល់ក្រ ការវាយតម្លៃផលប៉ះពាល់ គំរូម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងជួយដល់ដំណើរនៃការបញ្ចប់ភាពក្រីក្ររបស់ប្រទេសអភិវឌ្ឍន៍តិចតួច។ លោកបណ្ឌិតបាន សហការជាមួយសមភាគីសំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និងក្រសួងផែនការ ព្រមទាំងទីភ្នាក់ងារ និងដៃគូអភិវឌ្ឍន៍ដទៃទៀតរបស់អង្គការសហប្រជាជាតិ។ មុននឹងចូលរួមជាមួយ ការិយាល័យប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត បានបម្រើការជាទីប្រឹក្សាប្រចាំតំបន់ស្តីពី ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅមជ្ឈមណ្ឌលប្រចាំតំបន់របស់អង្គការ UNDP នៅអាមេរិកឡាទីន និងការាបៀន ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដែលគាំទ្រដល់ការិយាល័យប្រទេសក្នុងតំបន់លើការធ្វើសមាហរណកម្ម និងកំណើនរួមបញ្ចូលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបណ្ឌិតក៏បានធ្វើការជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងអភិវឌ្ឍន៍ទីក្រុងផងដែរ ហើយលោកបណ្ឌិតក៏ជានាយកផ្នែកវិភាគសេដ្ឋកិច្ច នៅក្រសួងទេសចរណ៍ក្នុងប្រទេសកំណើតរបស់លោកបណ្ឌិតនៅប្រទេស ម៉ិកស៊ិក។ លោកបណ្ឌិតគឺជាសេដ្ឋវិទូ ដែលទទួលបានការបណ្តុះបណ្តាល និងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច គោលនយោបាយសាធារណៈ ក៏ដូចជាសញ្ញាប័ត្របណ្ឌិត ពីសាកលវិទ្យាល័យ Oxford ក្នុងផ្នែកការអភិវឌ្ឍអន្តរជាតិ ដែលជាកន្លែងដែលលោកបម្រើការងារនៅ OPHI។

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading