លោកបណ្ឌិត អ៊ុំ សុធា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ នៃកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់ (CAPRED)

បណ្ឌិត អ៊ុម សុធា គឺជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាកម្មវិធីសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់មួយរបស់រដ្ឋាភិបាលអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា។ បណ្ឌិត សុធា ធ្លាប់ជាទីប្រឹក្សាឱ្យអង្គការជាតិ និងអន្តរជាតិជាច្រើន ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងអង្គការសហប្រជាជាតិ។ មុនពេលមកកាន់តួនាទីនេះ លោកធ្លាប់បានបង្រៀន និងធ្វើការស្រាវជ្រាវនៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា សិង្ហបុរី អូស្ត្រាលី និងហ្វីជី បន្ទាប់ពីបានបំពេញការងាររយៈពេល ៦ ឆ្នាំ ក្នុងនាមជាអ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ បណ្ឌិត សុធា ទទួលបានសញ្ញាបត្របណ្ឌិត (PhD) ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី និងសញ្ញាបត្រអនុបណ្ឌិត (M.A.) ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន។