ឯកឧត្តមបណ្ឌិត អ៊ុំ សុមារា គឺជាអ្នកជំនាញផ្នែកស្រាវជ្រាវ ដែលផ្តោតលើសក្ដានុពលនៃទីផ្សារការងារ និងការតាក់តែងគោលនយោបាយដោយផ្អែកលើភស្តុតាង។ ក្នុងនាមជាទីប្រឹក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីដឹកនាំគំនិតផ្តួចផ្តើមស្រាវជ្រាវនានា ពាក់ព័ន្ធនឹងគោលនយោបាយជំនាញ ភាពមិនស៊ីគ្នានៃជំនាញ (skills mismatches) និងការវិវត្តនៃម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចចិត្តលើគោលនយោបាយយុទ្ធសាស្ត្ររបស់កម្ពុជា។ លោកស្រីបានទទួលសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្មនៅឆ្នាំ ២០២៤ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មកសិកម្មនៅឆ្នាំ ២០២១ ពីសាកលវិទ្យាល័យកសិកម្មតូក្យូ (Tokyo University of Agriculture)។ ជាមួយនឹងជំនាញយ៉ាងទូលំទូលាយក្នុងការរៀបចំផែនការស្រាវជ្រាវ ការរៀនរបស់ម៉ាស៊ីន (machine learning) និងការវិភាគសេដ្ឋកិច្ច លោកស្រីបានរួមចំណែកសមត្ថភាពវិភាគដ៏ស៊ីជម្រៅ និងម៉ត់ចត់ ក្នុងការជំរុញគោលនយោបាយអភិវឌ្ឍន៍ការងារ និងជំនាញ។

