
លោកបណ្ឌិត ង៉យ យុទ្ធនេយ្យ គឺជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនាញផ្នែកតាមដាន និងវាយតម្លៃ នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។ លោកផ្តោតការយកចិត្តទុកដាក់លើវិស័យការងារ រួមទាំងការវាយតម្លៃលើកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងកម្មវិធីអភិវឌ្ឍជំនាញ។ ពីមុន លោកធ្លាប់បម្រើការងារជាអ្នកសេដ្ឋកិច្ចនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការងារស្រាវជ្រាវអនុវត្តរបស់លោក រួមមានការវិភាគលើស្ថានភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការវាយតម្លៃទីផ្សារការងារក្នុងវិស័យវារីវប្បកម្ម ដែលផ្សារភ្ជាប់ទៅនឹងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ (ធ្វើឡើងសម្រាប់អង្គការ People in Need)។ លោកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ និងបានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់តាំងពីឆ្នាំ ២០១៥ មក។
