ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ «បរិវត្តកម្មទីផ្សារការងារ និង អន្តរកាលសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទអាស៊ាន ៖ ជំនាញ, បច្ចេកវិទ្យា និង ភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល», នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៦, នៅសណ្ឋាគារ Shangri-La ភ្នំពេញ ។















