Category: 2024-Presenters-session 3
-
គោលនយោបាយទីផ្សារការងារសកម្មក្នុងការជួយគាំទ្រការបង្កើតការងារនិងភាពមានការងារធ្វើ

«គោលនយោបាយទីផ្សារការងារសកម្មក្នុងការជួយគាំទ្រការបង្កើតការងារនិងភាពមានការងារធ្វើ» (PDF) លោកស្រី Matsumoto Makiko ជាអ្នកជំនាញផ្នែកមុខរបរ និងការងារ នៃ ILO លើគោលនយោបាយការងារ និងការអភិវឌ្ឍទីផ្សារការងារនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ជាមួយនឹងបទពិសោធន៍ ការងារជាងពីរទសវត្សរ៍ លោកស្រីបានធ្វើការងារពាក់ព័ន្ធផលជះនៃសកលភាវូបនីយកម្មការងារ ការងារយុវជន និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់ការបង្កើតការងារ។ តាំងពីឆ្នាំ២០១៣ លោកស្រី បានចាប់ផ្តើមការងារនៅទីក្រុងបាងកក ទាក់ទងនឹងកិច្ចសន្ទនាគោលនយោបាយ, អង្កេតកម្លាំងពលកម្ម, និងការកសាងសមត្ថភាពសម្រាប់ការលើកកម្ពស់ការងារ។ លោកស្រីជាអ្នកជំនាញការលើ ការងារយុវជន, សេដ្ឋកិច្ចក្រៅប្រព័ន្ធ, យុទ្ធសាស្ត្រការងារនៅតាមជនបទ និងសមភាព យេនឌ័រក្នុងទីផ្សារការងារ។ លោកស្រី ក៏ធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅទីក្រុងហ្សឺណែវ និងនៅក្នុងវិស័យឯកជននៅក្នុងទីផ្សាររបស់ជប៉ុនផងដែរ។
-
ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា

«ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា» (PDF) លោកបណ្ឌិត គី សេរីវុធ ជាសេដ្ឋវិទូការងារ និងជាអ្នកជំនាញស្រាវជ្រាវ ដែលមានឯកទេសលើការអភិវឌ្ឍជំនាញ និងការវិភាគ ទីផ្សារការងារ។ ក្នុងនាមជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោកបណ្ឌិតបានដឹកនាំការស្រាវជ្រាវលើប្រធានបទ៖ ប្រាក់ឈ្នួល ទីផ្សារការងារ គម្លាតជំនាញ និងនិន្នាការ ម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធ។ ជាមួយនឹងកម្រិតសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចការងារ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អន្តរជាតិ លោកបណ្ឌិតបានចូលរួមចំណែកយ៉ាងទូលំទូលាយក្នុងការសិក្សាអំពីគោលនយោបាយ ទីផ្សារការងារសកម្ម និងនិន្នាការម៉ាក្រូ សេដ្ឋកិច្ចនៅកម្ពុជា។ បទពិសោធន៍ដ៏ច្រើនរបស់លោកបណ្ឌិតក្នុងការស្រាវជ្រាវទីផ្សារការងារ និងការអភិវឌ្ឍជំនាញ បញ្ជាក់ពីការយក ចិត្តទុកដាក់របស់លោកបណ្ឌិតក្នុងការលើកកម្ពស់ធនធានមនុស្ស និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា។
