Dr. Abla Safir សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក

Dr. Abla Safir គឺជាសេដ្ឋវិទូជាន់ខ្ពស់ផ្នែកគាំពារសង្គមសកលរបស់ធនាគារពិភពលោក ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ លោកស្រីបណ្ឌិត កំពុងដឹកនាំការចូលរួមរបស់ធនាគារលើការគាំពារសង្គម និងលើកម្លាំងពលកម្មនៅកម្ពុជា និងវៀតណាម។

លោកស្រីបណ្ឌិត បានចូលបម្រើការងារអស់រយៈពេល ១៤ឆ្នាំនៅធនាគារពិភពលោក ហើយលោកស្រីបណ្ឌិត បានធ្វើការងារវិភាគលើ

ប្រធានបទ ទីផ្សារការងារ ការធ្វើចំណាកស្រុក ជំនាញ ការគាំពារសង្គម និងការផ្តល់សេវានៅអឺរ៉ុប និងអាស៊ីកណ្តាល ព្រមទាំងមជ្ឈិមបូព៌ា

និងអាហ្វ្រិកខាងជើង។ លោកស្រីបណ្ឌិត គឺជាសមាជិកស្នូលនៃរបាយការណ៍អភិវឌ្ឍន៍ពិភពលោក ឆ្នាំ២០១៧ “អភិបាលកិច្ចនិងច្បាប់”។

មុនពេលចូលបម្រើការងារជាមួយធនាគារពិភពលោក លោកស្រីបណ្ឌិត ក៏ជាសេដ្ឋវិទូនៅ OECD ដែលជាកន្លែងលោកស្រីបណ្ឌិត បានដឹកនាំកម្មវិធីការងារ ស្តីពីការធ្វើចំណាកស្រុកនៅអាមេរិកកណ្តាល និងអាហ្វ្រិកខាងលិច។ មុនពេលនោះ លោកស្រីបណ្ឌិត បានចូលបម្រើការនៅធនាគារវិនិយោគ BNP Paribas និង Goldman Sachs នៅទីក្រុងឡុងដ៏។ លោកស្រីបណ្ឌិត ទទួលបានសញ្ញាបត្រ បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាលាសេដ្ឋកិច្ចទីក្រុងប៉ារីស និងសញ្ញាបត្រអនុបណ្ឌិត ពីសាលាធុរកិច្ច HEC និង បញ្ចប់ការសិក្សាពីសាលា ENSAE នៅទីក្រុងប៉ារីស។

0 responses to “Dr. Abla Safir សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក”

Leave a Reply

Translate »

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading