លោក​ អ៊ុំ​ សុធា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសេដ្ឋកិច្ចកម្ពុជា

លោក​ អ៊ុំ​ សុធា ជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលជាកម្មវិធីសហប្រតិបត្តិការទ្វេភាគីដ៏សំខាន់នៃរដ្ឋាភិបាលអូស្រ្តាលីសម្រាប់ប្រទេសកម្ពុជា។ លោកបណ្ឌិត ធ្លាប់ធ្វើជាទីប្រឹក្សានៅបណ្តាអង្គការជាតិ និងអន្តរជាតិនានា​​ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាដើម។ លោកបណ្ឌិតក៏ធ្លាប់បង្រៀន និងស្រាវជ្រាវនៅបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា សិង្ហបុរី អូស្រ្តាលី និងកោះហ្វីជី បន្ទាប់ពីបានបម្រើការ ៦ឆ្នាំជាសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) ទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី។ លោកបណ្ឌិតទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ​ Monash ប្រទេសអូស្ត្រាលី និងអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Kobe ប្រទេសជប៉ុន។

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading