
ឯកឧត្តម គួច សុមាន បានចាប់ផ្តើមបម្រើការងារនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០១២។ ឯកឧត្តមធ្លាប់មានតួនាទីជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, អនុប្រធាននៃទីភ្នាក់ងារជាតិមុខរបរ និងការងារ និងជាទីប្រឹក្សាអមក្រសួងផងដែរ។ បច្ចុប្បន្ន ឯកឧត្តមមានតួនាទីជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់សេវាការងារសាធារណៈ, ប្រព័ន្ធព័ត៌មានទីផ្សារការងារ, សន្តិសុខសង្គម, ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសកម្ពុជា និងគោលនយោបាយជាតិមួយចំនួនផងដែរ។ ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក Applied Labour Economics for Development ពីប្រទេសបារាំង និងអុីតាលី, ផ្នែកគ្រប់គ្រង ពីប្រទេសបារាំង និងកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) ប្រទេសជប៉ុន លើជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍។

Leave a Reply