ឯកឧត្តម សុខន តារាពី នាយករងប្រតិបត្តិ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

ឯកឧត្តម សុខន តារាពី បច្ចុប្បន្នជាជំនួយការប្រធានគណៈកម្មការសុខាភិបាល កិច្ចការសង្គម អតីតយុទ្ធជន ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ មុនពេលចូលបម្រើការងារនៅមជ្ឈមណ្ឌលស៊ីឌីសុី ឯកឧត្តមបានបម្រើការជាអនុប្រធានទីមួយនៃសមាគមសាលាត្រាជូ ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។ ឯកឧត្តម បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងដែនដី និង សហគ្រាស ដោយផ្តោតលើ “ទំនាក់ទំនងសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី” នៃសាកលវិទ្យាល័យ Rennes II និងសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ បន្ទាប់មក ឯកឧត្តមបានសិក្សាថ្នាក់អនុបណ្ឌិត ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពី

សាកលវិទ្យាល័យ Westminster ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្រៅពីជំនាញខាងលើ ឯកឧត្តមចាប់អារម្មណ៍លើច្បាប់សាធារណៈ ស្ថាប័ននយោបាយ ទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចនយោបាយ។

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading