
លោកបណ្ឌិត ឆន ឌីណា បច្ចុប្បន្នជានាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអភិវឌ្ឍន៍ និងពាណិជ្ជកម្មនៅវិទ្យាស្ថានបណ្ដុះបណ្តាល
និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ លោកបណ្ឌិតជាសេដ្ឋវិទូជ្រើសរើសដោយ គណៈកម្មការសហភាពអឺរ៉ុប (European Commission) ក្រោមកម្មវិធី Marie Skłodowska-Curie Actions ទៅកាន់កិច្ចប្រជុំ The 7th Lindau Nobel Laureate Meetings នៅក្នុងប្រទេសអាល្លឺម៉ង់។ លោកបណ្ឌិតបានបញ្ចប់ការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Lausanne នៃប្រទេសស្វីស និងបានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bordeaux នៃប្រទេសបារាំង ហើយបានបង្រៀន មុខជំនាញ Econometrics និង Statistics នៅទីនោះផងដែរ។

Leave a Reply