
«គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារ ប្រកបដោយបរិយាបន្ននៅក្នុងតំបន់អាស៊ាន» (PDF)
សាស្ត្រាចារ្យ Shandre M. Thangavelu ជាប្រធានវិទ្យាស្ថាន Jeffrey Cheah Institute for Southeast Asia និងជាអ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌល Jeffrey Sachs ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសាកលវិទ្យាល័យ Sunway, ប្រទេសម៉ាឡេស៊ី។ លោកសាស្ត្រាចារ្យ ក៏បានចូលបម្រើការងារនៅសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលីផងដែរ ហើយនៅឆ្នាំ២០២១ លោកសាស្ត្រាចារ្យ ត្រូវបានតែងតាំងជាទីប្រឹក្សាពាណិជ្ជកម្មរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ដោយបានទទួលមេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ នៅក្នុង ឆ្នាំ២០២៣ ក្នុងកិច្ចរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកសាស្ត្រាចារ្យ ជាអ្នកជំនាញផ្នែកធនធានមនុស្សការវិនិយោគផ្ទាល់ពីបរទេស និងសមាហរណកម្មអាស៊ាន។ លោកសាស្ត្រាចារ្យមានស្នាដៃជាច្រើន និងជាអ្នកនិពន្ធសៀវភៅមួយចំនួនដូចជា សៀវភៅណែនាំ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា។ លោកសាស្ត្រាចារ្យ បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Queen’s University ប្រទេសកាណាដា។





























Leave a Reply