Category: 2024-Presenters-session 1
-
បម្រែបម្រួលកម្លាំងពលកម្ម និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន

«បម្រែបម្រួលកម្លាំងពលកម្ម និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន» (PDF) លោកបណ្ឌិត Rashesh Shrestha ជាសេដ្ឋកិច្ចវិទូនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលធ្វើការ ស្រាវជ្រាវលើទីផ្សារការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគមូលធនមនុស្ស។ នៅ ERIA លោកបណ្ឌិតធ្វើការសិក្សាស្រាវជ្រាវ និង ដឹកនាំគម្រោងស្រាវជ្រាវតម្រង់ទិសគោលនយោបាយលើប្រធានបទជាច្រើនរួមមាន ៖ មូលធនមនុស្ស ការអប់រំ ខ្សែច្រវ៉ាក់តម្លៃសកល ពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ ERIA លោកបណ្ឌិតគឺជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ជាតិអូស្ត្រាលី លោកបណ្ឌិតបានទទួលសញ្ញាបត្រកម្រិតបណ្ឌិតផ្នែកកសិកម្ម និងសេដ្ឋកិច្ចអនុវត្ត ពីសាកលវិទ្យាល័យ Wisconsin-Madison។
-
គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារ ប្រកបដោយបរិយាបន្ននៅក្នុងតំបន់អាស៊ាន

«គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារ ប្រកបដោយបរិយាបន្ននៅក្នុងតំបន់អាស៊ាន» (PDF) សាស្ត្រាចារ្យ Shandre M. Thangavelu ជាប្រធានវិទ្យាស្ថាន Jeffrey Cheah Institute for Southeast Asia និងជាអ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌល Jeffrey Sachs ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃសាកលវិទ្យាល័យ Sunway, ប្រទេសម៉ាឡេស៊ី។ លោកសាស្ត្រាចារ្យ ក៏បានចូលបម្រើការងារនៅសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលីផងដែរ ហើយនៅឆ្នាំ២០២១ លោកសាស្ត្រាចារ្យ ត្រូវបានតែងតាំងជាទីប្រឹក្សាពាណិជ្ជកម្មរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ដោយបានទទួលមេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ នៅក្នុង ឆ្នាំ២០២៣ ក្នុងកិច្ចរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកសាស្ត្រាចារ្យ ជាអ្នកជំនាញផ្នែកធនធានមនុស្សការវិនិយោគផ្ទាល់ពីបរទេស និងសមាហរណកម្មអាស៊ាន។ លោកសាស្ត្រាចារ្យមានស្នាដៃជាច្រើន និងជាអ្នកនិពន្ធសៀវភៅមួយចំនួនដូចជា សៀវភៅណែនាំ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា។ លោកសាស្ត្រាចារ្យ បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Queen’s University ប្រទេសកាណាដា។
