
«ផលជះនៃការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើជំនាញ និងផលិតភាព» (PDF)
ឯកឧត្តម ប្រុញ សុភាណា គឺជាអ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ និងសិក្សាស្រាវជ្រាវ ព្រមទាំង មានបទពិសោធន៍ក្នុង វិស័យអភិវឌ្ឍជំនាញ និងទីផ្សារការងារ។ ក្នុងឋានៈជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមដឹកនាំការស្រាវជ្រាវប្រធានបទនានាអំពីប្រាក់ឈ្នួល ទីផ្សារការងារ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធ។ ឯកឧត្តមទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរគឺ ផ្នែកគោលនយោបាយសាធារណៈ និងការគ្រប់គ្រងការអភិវឌ្ឍ។ ប្រធានបទស្រាវជ្រាវ ជាស្នាដៃរបស់ឯកឧត្តម រួមមានដូចជា គោលនយោបាយទីផ្សារការងារសកម្ម និងនិន្នាការ ប្រាក់ឈ្នួលនៅកម្ពុជាជាដើម។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការសម្របសម្រួលគោលនយោបាយ និងការអភិវឌ្ឍជំនាញ ឯកឧត្តម បានចូលរួមចំណែកជាច្រើនក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅកម្ពុជា។





















Leave a Reply