
លោក Shakeel Ahmad ជាសេដ្ឋវិទូផ្នែកអភិវឌ្ឍន៍ដែលមានបទពិសោធន៍ជាង ២២ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ រួមទាំង ១៦ឆ្នាំ ជាមួយUNDP។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍពីសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ និងមួយទៀតផ្នែកសេដ្ឋកិច្ចកសិកម្មជាមួយនឹងមេដាយមាសពីប្រទេសប៉ាគីស្ថាន។ ពីមុនលោកធ្លាប់បម្រើការជាអ្នកជំនាញការកម្មវិធីប្រចាំប្រទេសនៅស្នាក់ការ UNDP ប្រចាំក្រុងបាងកក ដែលជាកន្លែងលោកទទួលបន្ទុកលើកម្មវិធីនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ លោក Shakeel បានកាន់តួនាទីជាអ្នកតំណាងរងស្តីទីរបស់ UNDP នៅស្រីលង្កា ហើយនៅអាហ្វហ្គានីស្ថាន ជាទីប្រឹក្សាគោលនយោបាយ និងនៅប៉ាគីស្ថាន ជាជំនួយការអ្នកតំណាងរងប្រចាំប្រទេស។ បទពិសោធន៍របស់លោកក៏រួមបញ្ចូលការងារជាមួយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស និងគម្រោងអភិវឌ្ឍន៍សហគមន៍នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។ លោក Shakeel បច្ចុប្បន្ននេះ ជាអ្នកតំណាងរងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣។

Leave a Reply