
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានចាប់ផ្តើមបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០០៤ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP), ការរៀបចំយុទ្ធសាស្រ្តជាតិ និងយុទ្ធសាស្ត្រតាមវិស័យ, យុទ្ធសាស្ត្រកៀរគរចំណូល, ការគ្រប់គ្រង និងវិភាគម៉ាក្រូសេដ្ឋកិច្ច, ក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ២០២៣-២០២៨ និងយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ ។ល។ បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតភាចារ្យ មានតួនាទីជារដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, អគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ចប់ការ សិក្សាថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីប្រទេសអូស្ត្រាលី។
Dr. Phalla Phan joined the Ministry of Economy and Finance and the Supreme National Economy Council in 2004. He has engaged actively in the development of Financial Management Information System (FMIS), Public Financial Management Reform Program, Formulation of National and Sectoral Strategies, Revenue Mobilization Strategy, Macroeconomic Analysis and Management, Strategic Framework and Program for Economic Recovery in the Context of Living with Covid-19, Pentagonal Strategy-Phase I, and National Strategy for Developing the Informal Economy 2023-2028. He is currently Secretary of State at Ministry of Economy and Finance, Member of the Supreme National Economic Council, Secretary General of the Economic and Financial Policy Committee, Chairman of the Board of Directors of SME Bank, and Chairman of the Board of Director of Skills Development Fund (SDF). He earned his Ph.D. in Economics from Australia.

Leave a Reply