
លោកស្រីបណ្ឌិត អេង នេត្រា ជានាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ លោកស្រីបណ្ឌិត បានដឹកនាំការសិក្សាស្រាវជ្រាវជាច្រើន ដែលនាំឱ្យមានការចេញផ្សាយរបាយការណ៍លទ្ធផលស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់ ដែលត្រូវបានធ្វើឡើងដោយស្ថាប័នស្រាវជ្រាវរបស់កម្ពុជា ពាក់ព័ន្ធនឹងបរិវត្តិកម្មស្ថាប័ន និងនយោបាយកម្ពុជា រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ដែលផ្តោតជាពិសេសលើប្រធានបទ កំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ។ លោកស្រីបណ្ឌិត ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងបណ្ដាញអ្នកសិក្សាស្រាវជ្រាវខាងអភិបាលកិច្ច និងការអភិវឌ្ឍជាច្រើន ទាំងថ្នាក់តំបន់ និងអន្តរជាតិ ហើយស្នាដៃរបស់លោកស្រី ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ និងសៀវភៅកម្រិតអន្តរជាតិជាច្រើនទៀត។ មុនពេលត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ លោកស្រីបណ្ឌិត ធ្លាប់បានបម្រើការជានាយកផ្នែកស្រាវជ្រាវ។ លោកស្រីបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ Monash។ អ្នកសម្របសម្រួល៖
Dr. Netra Eng is the Executive Director of Cambodia’s leading think tank, Cambodia Development Resource Institute (CDRI) based in Phom Penh. She oversaw many research studies that have produced original, high quality and locally owned research on Cambodia’s political and institutional transformation over the past twenty years, particularly on the critical sub-national governance reforms. She is also active in a range of international and regional networks of governance and development scholars and has published in international peer-reviewed journals and books. Prior to her appointment as the Executive Director, she served as Director of Research. Eng has a PhD in political science from Monash University.

Leave a Reply