លោក Samik Adhikari សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (WB)

លោក Samik Adhikari ជាសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ផ្នែកគាំពារសង្គម និងការអនុវត្តជាសកលពាក់ព័ន្ធមុខរបរនិងការងារ។ លោក មានបទពិសោធន៍ជាងមួយទសវត្សរ៍លើការងារគាំពារសង្គម ទីផ្សារការងារ និងទេសន្តរប្រវេសន៍អន្តរជាតិ។ ការងារមួយចំនួនរបស់លោក រួមមាន ការផ្ទេរសាច់ប្រាក់ កម្មវិធីការងារសម្រាប់យុវជន ទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញ។ លោក ជាសមាជិកស្នូលម្នាក់ ក្នុងការសរសេររបាយការណ៍ថ្មីមួយ ស្តីពីទេសន្តរប្រវេសន៍ ដែលមានចំណងជើងថា «សក្តានុពលដែលមិនទាន់បានប្រើប្រាស់របស់អាហ្វ្រិក»។ លោកធ្លាប់បានធ្វើការជាមួយអង្គការ UNICEF និង J-PAL នៅអាស៊ីខាងត្បូង ផ្នែកអប់រំ និងជីវភាពរស់នៅ។ ការស្រាវជ្រាវរបស់លោក ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Journal of Development Economics ហើយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈផ្នែកអភិវឌ្ឍន៍អន្តរជាតិ (MPA/ID) ពីសាកលវិទ្យាល័យ Harvard ដែលក្នុងពេលនោះ ក្នុងនាមជាអ្នកទទួលអាហារូបករណ៍ Presidential Scholar ហើយលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីរជំនាញផ្នែកគណិតវិទ្យា និងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Saint Peter’s ផងដែរ។

Mr. Samik Adhikari is a Senior Economist in the World Bank’s Social Protection and Jobs Global Practice, bringing over a decade of experience across social protection, labour markets, and international migration. His analytical and operational work encompasses cash transfers, youth employment programs, labour migration, and skills development. He was a core team member for the recent report, Migration: Africa’s Untapped Potential. Previously, he worked with UNICEF and J-PAL in South Asia on education and livelihoods. He holds a Master in Public Administration in International Development (MPA/ID) from Harvard University, and dual Bachelor’s degrees in Mathematics and Economics from Saint Peter’s University.

0 responses to “លោក Samik Adhikari សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (WB)”

Leave a Reply

Translate »

Discover more from Labour Economic Conference

Subscribe now to keep reading and get access to the full archive.

Continue reading