
ឯកឧត្តមបណ្ឌិត ខឹម បូរិន ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលបន្ទុកលើកិច្ចការងារ គ្រប់គ្រង និងវិភាគទិន្នន័យ រៀបចំផ្ទាំងរបាយការណ៍ វិភាគនិន្នាការសេដ្ឋកិច្ច និងទីផ្សារការងារ និងចូលរួមចំណែកក្នុងការកសាង គោលនយោបាយដោយឈរលើភស្តុតាង។ ឯកឧត្តមបណ្ឌិត បានបំពេញតួមាទីយ៉ាងសំខាន់ ក្នុងការរៀបចំ ផលិត សេចក្ដីសន្និដ្ឋានពីទិន្នន័យ ដើម្បីសម្រួចយុទ្ធសាស្ត្រ និងគោលនយោបាយសំដៅធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារ សន្តិសុខសង្គម និងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រកសិកម្ម ពីសកលវិទ្យាល័យឃ្យូស៊ូ ប្រទេសជប៉ុន ដែលការសិក្សានេះ បានផ្ដល់ជូនមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពវិភាគ។ សមត្ថភាពទាំងនេះ បានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ វិភាគនិន្នាការសេដ្ឋកិច្ច ទីផ្សារការងារ ដើម្បីដោះស្រាយបញ្ហា ប្រឈមនៃកម្លាំងពលកម្ម និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
H.E. Dr. KHEM Borin is an Advisor to the Ministry of Labour and Vocational Training (MLVT), where he specializes in data management and analysis, dashboard development, labour market dynamics analysis, and contributing to evidence-based policy-making. At MLVT, he plays a vital role in harnessing data-driven insights to shape strategies that enhance the labour market, social security, and vocational training systems. He earned his PhD in Agricultural Sciences from Kyushu University, Japan, where he developed a strong foundation in research and analytical methodologies. These capabilities now support his efforts in analyzing economic trends and labour market dynamics to craft innovative solutions that address workforce challenges and drive sustainable development.

Leave a Reply