
ទាញយកបទបង្ហាញ (PDF)
លោកបណ្ឌិត គី សេរីវុធ ជាសេដ្ឋវិទូការងារ និងជាអ្នកជំនាញស្រាវជ្រាវ ដែលមានឯកទេសលើការអភិវឌ្ឍជំនាញ និង ការវិភាគទីផ្សារការងារ។ ក្នុងនាមជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត បានដឹកនាំការស្រាវជ្រាវលើប្រធានបទ ប្រាក់ឈ្នួល ទីផ្សារការងារ គម្លាតជំនាញ និងនិន្នាការម៉ាក្រូសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធ។ លោកបណ្ឌិត បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចការងារ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ ដោយបានចូលរួមចំណែក យ៉ាងសកម្មក្នុងការសិក្សាអំពីគោលនយោបាយ ទីផ្សារការងារសកម្ម និងនិន្នាការម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។ លោកបណ្ឌិតមានបទពិសោធន៍ ផ្នែកស្រាវជ្រាវទីផ្សារការងារ និងការអភិវឌ្ឍជំនាញ ដើម្បីលើកកម្ពស់មូលធានមនុស្ស និងកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន។
Dr. KY Sereyvuth is a distinguished labour economist and profound research professional specializing in skills development and labor market analysis. As the Deputy Secretary-General of the General Secretariat of the National Council for Minimum Wage at the Ministry of Labour and Vocational Training, he spearheads research on wages, labor markets, skills gaps, and macroeconomic trends to inform policy formulation. With a Doctorate in Labor Economics and a master’s in international economics and finance, he has contributed extensively to studies on active labor market policies and macroeconomic trends in Cambodia. His vast experience in labor market research and skills development underscores his dedication to enhancing human capital and promoting inclusive economic growth in Cambodia.


























Leave a Reply