
ទាញយកបទបង្ហាញ (DDF)
លោកបណ្ឌិត កយ រ៉ាដា ជា សេដ្ឋវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។ លោកបណ្ឌិត បាន បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចកសិកម្ម និងធនធាន ពីប្រទេសជប៉ុន និងមានបទពិសោធន៍ យ៉ាងទូលំទូលាយលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល អន្តរជាតិ (INGOs) និងអង្គការស្រាវជ្រាវនានា។ លោកបណ្ឌិត បានផ្តល់ប្រឹក្សាដល់ UNDPប្រចាំនៅកម្ពុជា លើការងារ គោលនយោបាយ ការស្រាវជ្រាវសេដ្ឋកិច្ច ការវិភាគ និងភាពជាអ្នកដឹកនាំផ្នែកគំនិត ព្រមទាំងហិរញ្ញបទានអភិវឌ្ឍន៍។ លោកបណ្ឌិត ក៏បានផ្តល់ប្រឹក្សាបច្ចេកទេសដល់ស្ថាប័នជាតិ និងដៃគូដទៃទៀត លើគោលនយោបាយសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងគោលបំណងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) និងអាទិភាពអភិវឌ្ឍន៍ជាតិ។ លោកបណ្ឌិត ក៏បានចូលរួមចំណែកក្នុងកិច្ចការងាររបស់UNDP នៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការសហការជាមួយបណ្តាញអ្នកសេដ្ឋកិច្ចថ្នាក់តំបន់ និងបណ្តាញគោលនយោបាយ សកលរបស់ UNDP ផងដែរ។
Dr. Rada Khoy, an Economist at UNDP Cambodia, holds a Ph.D. in Agriculture and Resource Economics from Japan. With extensive experience in economic and social development across UN agencies, INGOs, and research organizations, Rada advises UNDP Cambodia on policy, economic research, diagnostics, and thought leadership, and development finance as an accelerator for development, and provides technical advice to national counterparts and other partners on sustainable and inclusive economic policies in support of the SDGs and the national development priorities. He also contributes to the UNDP’s work across the Asia-Pacific region, including collaboration with the UNDP regional economist network and Global Policy Network.

















Leave a Reply