
ការផ្សព្វផ្សាយថ្នាក់ជាតិស្តីពី ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល (GA) ដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍
លោកជំទាវ សុវណ្ណ វណ្ណារតន៍ ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាថ្នាក់ដឹកនាំស្រ្តីមួយរូប ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធច្បាប់ការងារនៅកម្ពុជាចាប់តាំពីឆ្នាំ២០១៤។ លោកជំទាវ មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិពាណិជ្ជកម្មពីសាកលវិទ្យាល័យ ហ្សង់ ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។ លោកជំទាវ បានចូលរួមចំណែក និងទទួលបានជោគជ័យជាច្រើនក្នុងវិស័យច្បាប់ ដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គមជាដើម។ បច្ចុប្បន្ន លោកជំទាវ បាននិងកំពុង ដឹកនាំការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ និងការធ្វើបច្ចុប្បន្នភាព លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការរៀបចំគោលនយោបាយជាតិពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការវិវត្តយ៉ាង ឆាប់រហ័ស នៃពិភពការងារដោយផ្តោតសំខាន់លើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចចក្រា និងការប្រែប្រួល អាកាសធាតុ។
H.E. Mrs. Sovann Vannaroth is a prominent female leader and the Permanent Secretary of State dedicated to developing Cambodia’s labour system since 2014. Holding a Master’s Degree in Business Law from Jean Moulin Lyon 3 University (France).
Her key contributions include the successful amendment of major laws, such as the Law on Labour, the Law on Trade Unions, the Law on Minimum Wage, and the Law on Social Security Schemes. H.E. currently leads the drafting of the Law on Occupational Safety and Health and is updating national policies to address the rapid evolution of the world of work, focusing on digital transformation, the green economy, and climate change.

Leave a Reply