Category: 2024-Presenters-session 5
-
ការជំរុញការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពរបប សន្តិសុខសង្គម ដើម្បីឈានទៅសម្រេចបានការងារសមរម្យ នៅកម្ពុជា

«ការជំរុញការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពរបប សន្តិសុខសង្គម ដើម្បីឈានទៅសម្រេចបានការងារសមរម្យ នៅកម្ពុជា» (PDF) លោក Jie Yu Koh ជាអ្នកគ្រប់គ្រងកម្មវិធីកិច្ចគាំពារសង្គមនៃអង្គការ ILO នៅកម្ពុជា ហើយបម្រើការងារជាជនបង្គោលសម្រាប់គាំពារសង្គម និងជាទីប្រឹក្សាបច្ចេកទេសស្ថាប័នរាជរដ្ឋាភិបាល និយោជក និងសហជីព។ ការងាររបស់លោកផ្តោតលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅ ប្រទេសកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យា ការពង្រីកការគ្របដណ្តប់ និងធ្វើឱ្យប្រសើរឡើងនូវអត្ថប្រយោជន៍ និងពង្រឹងគណនេយ្យភាព តាមរយៈការត្រួតពិនិត្យលើគោលនយោបាយ និងការអភិវឌ្ឍយុទ្ធសាស្ត្រ។ លោកជាអ្នកគាំទ្រការអភិវឌ្ឍ សិទ្ធិមូលដ្ឋាន ការតស៊ូមតិ ដើម្បី កាត់បន្ថយការកើនឡើងភាពក្រីក្រ និងកាត់បន្ថយវិសមភាពជាប្រព័ន្ធ តាមរយៈការបង្កើតទម្រង់សេដ្ឋកិច្ច។ កន្លងមកលោក ជាអ្នកប្រឹក្សាផ្នែកវិភាគទិន្នន័យ និងបដិវត្ត។ លោក Jie Yu Koh ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ពីសាកលវិទ្យាល័យ UNU-MERIT និង Maastricht ។
-
ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅ ការដាក់ឱ្យអនុវត្តរបបនិកម្មភាព

«ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅ ការដាក់ឱ្យអនុវត្តរបបនិកម្មភាព» PDF លោក ឃុន ចាន់ណារិទ្ ធ ជាអគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅកម្ពុជា ដោយមានបទពិសោធន៍ជាង ១៤ ឆ្នាំ ក្នុងតួនាទីថ្នាក់ដឹកនាំក្នុងការរៀបចំគោលនយោបាយ ការស្រាវជ្រាវ និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងគម្រោងវិនិយោគ។ ឯកឧត្តម បានចូល រួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យការងារនិងសេវាការងារសាធារណៈ ការគ្របដណ្តប់សុខភាពជាសាកល កម្មវិធីផ្ទេរសាច់ប្រាក់ និងយុទ្ធសាស្ត្រ វិស័យសន្តិសុខសង្គមនៅកម្ពុជា។ ឯកឧត្តម ឃុន ចាន់ណារិទ្ធ មានសញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រង និងកម្មសិទ្ធបញ្ញាពីសាកលវិទ្យាល័យ លីយ៉ុង២(បារាំង) និងមហាវិទ្យាល័យពាណិជ្ជសាស្ត្រ ណ័រថាំប្រៀ Northumbria Business School (ចក្រភពអង់គ្លេស)។ កាលជាអតីតសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ឯកឧត្តមបានចូលរួមក្នុងការស្រាវជ្រាវអំពី ពាណិជ្ជកម្មអន្តរជាតិ វិស័យការងារនិងសេវាការងារសាធារណៈ និងវិស័យសន្តិសុខសង្គម ដោយផ្តោតលើការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រប្រកបដោយចីរភាពក្នុងវិស័យសន្តិសុខសង្គម។
