Category: 2025-Presenters-session 4
-
«ការផ្សារភ្ជាប់គម្លាត ក្នុងសេដ្ឋកិច្ចនៃថ្នាលបច្ចេកវិទ្យា៖ ការយល់ដឹងពីបរិបទក្នុងប្រទេសអាស៊ានសម្រាប់ការអនុវត្តនៅកម្ពុជា» ដោយ ឯកឧត្តម San Lwin

ទាញយកបទបង្ហាញ (PDF) ឯកឧត្តម San Lwin ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលផ្នែកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។ ឯកឧត្តម គាំទ្រដល់ អគ្គលេខាធិការអាស៊ាន ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) និងអនុវត្តផែនការមេរបស់ ASCC សំដៅធានានូវការកំណត់អាទិភាពច្បាស់លាស់ និងការតម្រូវទៅតាមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ព្រមទាំងដឹកនាំការងារនៃនាយកដ្ឋាន ASCC របស់លេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម បានបម្រើការងារក្នុងមុខតំណែងជាច្រើន នៅក្រសួងការបរទេសមីយ៉ាន់ម៉ា អស់រយៈពេល ៤១ឆ្នាំ។ មុខតំណែងចុងក្រោយរបស់ ឯកឧត្តម គឺជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសអូទ្រីស ព្រមទាំង ជាឯកអគ្គរដ្ឋទូតប្រចាំនៅ Holy See និងLithuania ។ ក្រៅពីបម្រើការនៅស្ថានទូត ឯកឧត្តម ក៏ធ្លាប់បានបម្រើ ការជាអ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងវីយែន និងជាតំណាងរង អចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កផងដែរ។ ឯកឧត្តម បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យសិល្បៈនិងវិទ្យាសាស្ត្ររ៉ង់ហ្គូន។ H.E. Mr. San Lwin is appointed as the…
-
«វិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការដោះស្រាយការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកកម្ពស់អន្តរកាលសេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់ការងារសមរម្យ» ដោយលោកស្រី Makiko MATSUMOTO

ទាញយកបទបង្ហាញ (PDF) លោកស្រី Makiko MATSUMOTO អ្នកជំនាញផ្នែកមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) លោកស្រី Makiko Matsumoto ធ្លាប់បានធ្វើការនៅក្នុងក្រុមហ៊ុនអង្កេតទីផ្សារឯកជនមួយនៅប្រទេសជប៉ុន មុនពេល លោកស្រីចូលមប្រើការងារជាសេដ្ឋវិទូផ្នែកស្រាវជ្រាវ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៩៨។ នៅទីក្រុងហ្សឺណែវ លោកស្រី បានស្រាវជ្រាវប្រធានបទជាច្រើនពាក់ព័ន្ធនឹងការងារ និងបានចូលរួមចំណែកក្នុងកិច្ចការផ្តល់ប្រឹក្សាគោលនយោបាយផងដែរ។ ចាប់តាំងពីឆ្នាំ២០១៣មក លោកស្រី បានបម្រើការជា អ្នកជំនាញមុខរបរ និងការងារ នៅក្នុងក្រុមការងារសមរម្យសម្រាប់តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៅការិយាល័យ ILO ទីក្រុងបាងកក។ លោកស្រី បានគាំទ្រសកម្មភាពស្រាវជ្រាវ ការប្រមូល និងវិភាគទិន្នន័យ កិច្ចសន្ទនាគោលនយោបាយ និងការពង្រឹងសមត្ថភាព ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយការងារ។ Makiko Matsumoto worked in a private sector market survey company in Japan before joining…
