«ការផ្សារភ្ជាប់គម្លាត ក្នុងសេដ្ឋកិច្ចនៃថ្នាលបច្ចេកវិទ្យា៖ ការយល់ដឹងពីបរិបទក្នុងប្រទេសអាស៊ានសម្រាប់ការអនុវត្តនៅកម្ពុជា» ដោយ ឯកឧត្តម San Lwin

ទាញយកបទបង្ហាញ (PDF)

ឯកឧត្តម San Lwin ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលផ្នែកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) សម្រាប់អាណត្តិឆ្នាំ ២០២៤-២០២៧។ ឯកឧត្តម គាំទ្រដល់ អគ្គលេខាធិការអាស៊ាន ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) និងអនុវត្តផែនការមេរបស់ ASCC សំដៅធានានូវការកំណត់អាទិភាពច្បាស់លាស់ និងការតម្រូវទៅតាមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ព្រមទាំងដឹកនាំការងារនៃនាយកដ្ឋាន ASCC របស់លេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម បានបម្រើការងារក្នុងមុខតំណែងជាច្រើន នៅក្រសួងការបរទេសមីយ៉ាន់ម៉ា អស់រយៈពេល ៤១ឆ្នាំ។ មុខតំណែងចុងក្រោយរបស់ ឯកឧត្តម គឺជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសអូទ្រីស ព្រមទាំង ជាឯកអគ្គរដ្ឋទូតប្រចាំនៅ Holy See និងLithuania ។ ក្រៅពីបម្រើការនៅស្ថានទូត ឯកឧត្តម  ក៏ធ្លាប់បានបម្រើ ការជាអ្នកតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងវីយែន និងជាតំណាងរង អចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កផងដែរ។ ឯកឧត្តម បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ពីសាកលវិទ្យាល័យសិល្បៈនិងវិទ្យាសាស្ត្ររ៉ង់ហ្គូន។

H.E. Mr. San Lwin is appointed as the Deputy Secretary-General (DSG) of ASEAN for ASEAN Socio-Cultural Community (ASCC) for the term  2024-2027. He supports the Secretary-General of ASEAN in realizing the ASCC Vision and implementing the ASCC Blueprint, ensuring clear prioritisation and alignment to ASEAN Vision 2025, and leads the work of the ASCC Department of the ASEAN Secretariat. DSG San Lwin has served various appointments at the Myanmar Ministry of Foreign Affairs (MOFA) for forty-one (41) years. His last appointment was as Ambassador of Myanmar in Austria, Ambassador of Myanmar Accredited to Holy See and Lithuania. Other than serving at bilateral Embassies, DSG San Lwin had also served as Permanent Representative of Myanmar to the United Nations Office in Vienna and Deputy Permanent Representative of Myanmar to the United Nations Office in New York. He holds a Bachelor’s Degree in Science from the Rangoon Arts and Science University.

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading