លោកស្រី Mastumoto Makiko អ្នកជំនាញការផ្នែកមុខរបរ និងការងារនៃអង្គការអន្តរជាតិខាងការងារ ILO

«គោលនយោបាយទីផ្សារការងារសកម្មក្នុងការជួយគាំទ្រការបង្កើតការងារនិងភាពមានការងារធ្វើ» (PDF)

លោកស្រី Matsumoto Makiko ជាអ្នកជំនាញផ្នែកមុខរបរ និងការងារ នៃ ILO លើគោលនយោបាយការងារ និងការអភិវឌ្ឍទីផ្សារការងារនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ ជាមួយនឹងបទពិសោធន៍ ការងារជាងពីរទសវត្សរ៍ លោកស្រីបានធ្វើការងារពាក់ព័ន្ធផលជះនៃសកលភាវូបនីយកម្មការងារ ការងារយុវជន និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់ការបង្កើតការងារ។ តាំងពីឆ្នាំ២០១៣ លោកស្រី​​​ បានចាប់ផ្តើមការងារនៅទីក្រុងបាងកក ទាក់ទងនឹងកិច្ចសន្ទនាគោលនយោបាយ, អង្កេតកម្លាំងពលកម្ម, និងការកសាងសមត្ថភាពសម្រាប់ការលើកកម្ពស់ការងារ។ លោកស្រីជាអ្នកជំនាញការលើ ការងារយុវជន, សេដ្ឋកិច្ចក្រៅប្រព័ន្ធ, យុទ្ធសាស្ត្រការងារនៅតាមជនបទ និងសមភាព យេនឌ័រក្នុងទីផ្សារការងារ។ លោកស្រី ក៏ធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅទីក្រុងហ្សឺណែវ និងនៅក្នុងវិស័យឯកជននៅក្នុងទីផ្សាររបស់ជប៉ុនផងដែរ។

Leave a Reply

Telegram
Tiktok
Follow by Email
RSS
Copy link
URL has been copied successfully!

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading